គម្រោងមេគង្គស៊ើវៀរ ធ្វើការជាដៃគូរជាមួយអង្គការថ្នាក់តំបន់នាំមុខដើម្បីជួយប្រទេសប្រាំនៅ តំបន់ទន្លេមេគង្គក្រោមដោយប្រើព័ត៌មានផ្ដល់ដោយផ្កាយរណបអង្កេតផែនដី និងបច្ចេកវិទ្យាទីតាំងភូមិសាស្ត្រដើម្បីគ្រប់គ្រងហានិភ័យធម្មជាតិ។ ប្រទេសក្នុងតំបន់រួមមានប្រទេសកម្ពុជា ឡាវ ភូមា ថៃ និងប្រទេស វៀតណាម ។
គម្រោងមានគោលបំណងចេញផ្សាយសម្ភារៈជាច្រើនដូចជា របាយការណ៍ស្រាវជ្រាវ និងលទ្ធផលស្រាវជ្រាវជាភាសាចម្បងនៃប្រទេសក្នុងគម្រោង ។ ខាងក្រោមនេះគឺជាមគ្គុទេសន៍ខ្លីមួយបង្ហាញពីលក្ខណៈភាសារបស់គេហទំព័រមេគង្គស៊ើវៀរដែលនឹងជួយអ្នកកំណត់ថាតើទំព័រណាមួយ ឬឯកសារណាមួយត្រូវបានបកប្រែជាភាសារបស់លោកអ្នក។
កន្លែងស្វែងរកភាសារបស់អ្នក
- នៅលើគេហទំព័រនៃតំបន់បណ្ដាញ
មានតំណភ្ជាប់ភាសានៅលើគេហទំព័រនៃតំបន់បណ្ដាញនេះ ។ តំណភ្ជាប់នេះនឹងនាំអ្នកទៅកាន់ទំព័រសេចក្ដីនែនាំភាសា (ទំព័រដែលលោកអ្នកកំពុងមើលឥឡូវ)សម្រាប់ប្រទេសចូលរួមនិមួយ។ សេចក្ដីសង្ខេបមាតិកាដែលមានជាភាសាជាក់លាក់របស់ប្រទេសនិមួយៗក៏នឹងមាននៅលើទំព័រសេចក្ដីនែនាំភាសា។ - នៅក្នុងមាតិកាចេញផ្សាយ
តាមតំបន់បណ្ដាញទាំងមូល កន្លែងដែលមានរាយបញ្ជីលេចឡើង ដូចជាព័ត៌មាន ព្រឹត្តិការណ៍ ការបោះពុម្ពផ្សាយ ឧបករណ៍ សំនុំទិន្នន័យ ។ល។ ប្រសិនបើឯកសារមានកំនែភាសាផ្សេង ឯកសារទាំងនោះនឹងលេចចេញជាតំណភ្ជាប់ភាសាក្នុងវត្ថុរាយបញ្ជីរបស់វា ដូចដែលមានបង្ហាញនៅខាងក្រោម ។
នៅពេលមើលមាតិកាទំព័រលក្ខណៈពេញលេញ ម៉ឺនុយភាសានឹងលេចឡើងនៅលើចំណងជើង ដែលបង្ហាញថា(ប្រសិនបើមាន) មាតិកានៃភាសាណាមួយត្រូវបានគេបកប្រែ ដែលមានបង្ហាញដូចនៅខាងក្រោម ។ - ជាឯកសារភ្ជាប់
ទោះបីជាអត្ថបទអមតាមមាតិកានៃទំព័រមួយ (មិនថាព័ត៌មាន ព្រឹត្តិការ ការបោះពុម្ពផ្សាយ ឬឧបករណ៍ នានា) មិនត្រូវបានគេបកប្រែ ឯកសារ ឬសំណុំឯកសារដែលភ្ជាប់ទៅវត្ថុនោះអាចត្រូវបានគេបកប្រែ។ ឯកសារទាំងនេះ នឹងលេចឡើងក្នុងផ្នែក “ឯកសារភ្ជាប់” នៃទំព័រនោះ ហើយឯកសារទាំងនោះអាចឲ្យគេទាញយកបាន។ កំណែភាសានឹងត្រូវបានបិទស្លាកដូចបង្ហាញនៅខាងក្រោម ។